• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៩ ព្រឹក

ផ្លាកលេខរថយន្តពិសេសរកចំណូលបាន ៨ ២ លានដុល្លារក្នុងរយៈពេល ៦ ឆ្នាំ


ក្រសួងសាធារណការ និង ដឹកជញ្ជូនបានប្រកាសថា  លេខចុះបញ្ជីរថយន្ត  ( លេខចុះបញ្ជីពិសេស និង លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន )  លក់បានចំនួន ២២៥១៧១លេខ ទទួលបាន ចំណូលសរុបចំនួន៣២៩ ៦៧២ ៤៩៩ ០០០ រៀលគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះស្មើនឹង ៨២ ៤១៨ ១២៥ដុល្លារអាមេរិក ។ លោកជំទាវ កុយ សុដានី   រដ្ឋលេខាធិការក្រសួងសាធារណការ   និងដឹកជញ្ជូននិងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់ លេខ ចុះបញ្ជីរថយន្ត   បានដឹកនាំកិច្ចប្រជុំពិភាក្សាកាលពីពេលថ្មីៗនេះ   ស្ដីពី វឌ្ឍនភាពនៃការលក់ លេខចុះបញ្ជីរថយន្តក្នុងគោលបំណង ដើម្បី ពិនិត្យលើរបាយការណ៍វឌ្ឍនភាព ការងារលក់លេខ ចុះបញ្ជីរថយន្ត   ដើម្បី ជំរុញការលក់លេខចុះបញ្ជីរថយន្តឱ្យកាន់តែមានប្រសិទ្ធភាពសំដៅប្រមូលចំណូលជាតិឱ្យបានច្រើនថែមទៀត ។ 

កិច្ចប្រជុំក៏បានសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្ត ការស្ទង់មតិប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជី រថយន្ត ការផ្ដល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ឆ្នាំ  (ឆ្នាំ២០២០-២ ០២៣ )  ដើម្បី ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ក្រុមហ៊ុនសហគ្រាសក៏ដូចជាប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការចុះបញ្ជីលេខពិសេស  និង ចុះបញ្ជីលេខ ពិសេសផ្ទាល់ខ្លួននិងការជំរុញលើកទឹកចិត្តមន្ត្រីជំនាញបច្ចេកវិទ្យាពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរសំដៅផ្ដល់នូវការវិវឌ្ឍន៍ ថ្មីៗទាក់ទង នឹងសង្គមឌីជីថល ។ 

ផ្លាកលេខរថយន្តពិសេសចែកចេញពីរប្រភេទគឺ   លេខពិសេស  រាជធានី ខេត្ត   និងលេខពិសេសផ្ទាល់ខ្លួន ដោយសារសរសេរជាភាសាខ្មែរ ។

លក្ខណៈសម្បត្តិរបស់ផ្លាលេខពិសេសផ្ទាល់ខ្លួននេះ  ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា »នៅផ្នែកខាងលើនិងការរួមបញ្ចូលគ្នា នៃលេខឡាតាំង ឬ អក្សរចាប់ពី១ ដល់៨ ខ្ទង់នៅផ្នែកកណ្តាលព្រមទាំងមានQR Codeនៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិ រថយន្តផងដែរ។ 

ផ្លាកលេខពិសេសត្រូវបានរក្សាទុកទោះបីជារថយន្តត្រូវលក់ ឬ ផ្ទេរឈ្មោះក៏ដោយ ។នៅក្នុងឆ្នាំ ២០២១ ក្រសួងរកប្រាក់ចំណូលបាន ប្រមាណ ១៧ លានដុល្លារ ពីការលក់ផ្លាកលេខរថយន្ត ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ