• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៩ ព្រឹក

សេចក្តីជូនដំណឹងស្តីពីការលើកពេលប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ÷គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃចន្ទទី២៤ខែតុលាឆ្នាំ២០២២បានចេញសេចក្តីជូនដំណឹងស្តីពីលើកពេលនៃការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី២៨ខែតុលាឆ្នាំ២០២២ទៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២។ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានកិត្តិយសសូមគោរពជម្រាបជូនសម្តេចឯកឧត្តមលោកជំទាវអ្នកឧកញ៉ាលោកឧកញ៉ាលោកលោកស្រីគ្រប់ក្រសួងស្ថាប័នគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្តក្នុងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយស្ថានទូតអង្គការដៃគូជាតិអន្តរជាតិនិងវិស័យឯកជនមេត្តាជ្រាបថា÷

កម្មវិធីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវចុះចែកស្រូវពូជជូនប្រជាកសិករសម្រាប់ការស្តារឡើងវិញនៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់និងខូចខាតដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។

គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលគ្រោងនឹងប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយនិងទិវាអន្តរជាតិកាត់បន្ថយហានីភ័យគ្រោះមហន្តរាយក្រោមមូបទ"រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលនីយកម្ម
សម្រាប់ភាពធន់និងគ្រោះមហន្តរាយ"ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី២៨ខែតុលាឆ្នាំ២០២២ម៉ោង៧÷៣០នាទីព្រឹកនៅមជ្ឈមណ្ឌលកោះពេជ្រអគារBរាជធានីភ្នំពេញសូមលើកពេលទៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២វិញសម្រាប់ទីកន្លែងនិងពេលវេលារក្សានៅដដែល។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើសូមសម្តេចឯកឧត្តមលោកជំទាវអ្នកឧកញ៉ាលោកឧកញ៉ាលោកលោកស្រីគ្រប់ក្រសួងស្ថាប័នគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្តក្នុងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយស្ថានទូតអង្គការដៃគូជាតិនិងអន្តរជាតិនិងវិស័យឯកជនមេត្តាជ្រាបជាព័ត៌មាននិងយោគយល់អធ្យាស្រ័យដោយសេចក្តីអនុគ្រោះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ