• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៤ ព្រឹក

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់មាន៩៥,០៨%

ភ្នំពេញ÷ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ_១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៣ខែតុលាឆ្នាំ២០២២÷
_លើប្រជាជនអាយុពី១៨ឆ្នាំឡើងមាន១០៣,៧២%ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់
_លើកុមារ_យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំមាន១០១,១១%ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨នាក់
_លើកុមារអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំមាន១១០,២១%ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧,៣៨២នាក់
_លើកុមារអាយុ៥ឆ្នាំមាន១៣៩,៨០%ធៀបជាមួយនឹងប្រជាជនគោលដៅ៣០៤,៣១៧នាក់
_លើកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំមាន៧៧,៩៧%ធៀបជាមួយនឹងប្រជាជនគោលដៅ៦១០,៧៣០នាក់
_លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រេជាជនសរុប១៦លាននាក់មាន៩៥,៨%។
សូមបញ្ជាក់ថាក្រសួងសុខាភិបាលនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២នេះបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការមិនមានឆ្លងកូវីដ_១៩នោះទេនិងជាសះស្បើយចំនួន៩នាក់។រយ:ពេល៤ថ្ងៃជាប់គ្នាហើយដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ_១៩។សូមជម្រាបថាគិតត្រឹមកាសប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៤ខែតុលាឆ្នាំ២០២២កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ_១៩សរុបចំនួន១៣៧,៩៧៩នាក់អ្នកជាសះស្បើយសរុបចំនួន១៣៤,៩០២នាក់ស្លាប់សរុបចំនួន៣,០៥៦នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ