• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៣ ព្រឹក

រយ:ពេល៩ខែឆ្នាំ២០២២ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានជាង៤១ពាន់លានដុល្លារកើនឡើង១៨%

ភ្នំពេញ÷ក្នុងរយ:ពេល៩ខែឆ្នាំ២០២២នេះទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបាន៤១.០២៣លានដុល្លារអាមេរិកគឺមានការកើនឡើង១៨%បើធៀបរយ:ពេលដូចគ្នាទៅនឹងឆ្នាំ២០២១កន្លងទៅ។លោកឱកប៊ុងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានជម្រាបជូនលោកស្រីYUKI KOBAYSHOអ្នកសម្របសម្រួលកម្មវិធីរបស់អង្គការអន្តរជាតិខាងការងារនិងតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO)ថាទំហំពាណិជ្ជកម្មកម្ពុជាក្នុងរយ:ពេល៩ខែឆ្នាំ២០២២នេះសម្រេចបាន៤១.០២៣លានដុល្លារអាមេរិកកើនឡើង១៨%ក្នុងនោះការនាំចេញមានចំនួន១៧,២៥៨លានដុល្លារអាមេរិកកើនឡើង២២%និងការនាំចូល២៣.៧៦៤លានដុល្លារអាមេរិកកើនឡើង១៥%។លោករដ្ឋលេខាធិការបានបន្តថាមុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញរួមមានសម្លៀកបំពាក់៧.១៧៥លានដុល្លារអាមេរិកកើនឡើង២៣%សម្ភារ:ធ្វើដំណើរនិងកាបូប១.៤១០លានដុល្លារអាមេរិកកើនឡើង៣៥%ស្បែកជើង១.៣២៥លានដុល្លារអាមេរិកកើនឡើង៣៣%ម៉ាស៊ីនបរិធាននិងសម្ភារ:អគ្គិសនី១.២៨០លានដុល្លារអាមេរិកកើនឡើង៦៩%គ្រឿងសង្ហារិមនិងបរិធានបំភ្លឺ៨២៧លានដុល្លារអាមេរិកកើនឡើង១៥%និងកង់៧០០លានដុល្លារអាមេរិកកើនឡើង៤៨%។

នៅក្នុងជំនួបនោះដែរភាគីទាំង២បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មជាមួយILO_Tokyo officeនិងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនក្នុងការកែលម្អលក្ខណ្ឌការងារសិទ្ទិកម្មករសេរីភាពអង្គការវិជ្ជាជីវ:និងជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ផលិតផលធ្វើដំណើរនិងកាបូបនិងវិស័យផ្សេងៗទៀតបង្កើនការបញ្ជាទិញពីកម្ពុជានិងធានាថាទំនិញដែលទិញពីកម្ពុជាជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។បន្ថែមលើនេះកម្ពុជាក៏នឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលស្បែកជើងគ្រឿងអេឡិចត្រូនិកនិងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀតចូលក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)ដើម្បីជាយន្តការក្នុងការជំរុញឲ្យមានការបញ្ជាទិញទំនិញពីកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ