• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០៩ ព្រឹក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២លើទឹកប្រាក់វិនិយោគ១០,២លានដុល្លារ

ភ្នំពេញ÷តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណ:កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម÷
១_"CHENG ZHEN YONG INDUSTRY CO.,LTD"គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចកឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាលក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិកនិងអាចបង្កើតការងារបាចំនួន៧២៣កន្លែង។
២_"XIN JIN HUA GARMENT CO.,LTD"គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាគូឃុំត្រពាំងវែងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលក្នុងទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន១.០៤១កន្លែង។
ដោយឡែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន"SUCCESS METAL TECHNOLOGY CO.,LTD"ដែលជាគម្រោងរោងចក្រស្លនិងកែច្នៃលោហ:ធាតុដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌានស៊ីណូមេធលលីកមេធៀរៀលខេត្តព្រះសីហនុក្នុងទុនវិនិយោគប្រមាណ៣,៩លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួនប្រមាណ៧៥០កន្លែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ