• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៨ ព្រឹក

គ្រោងបង្កើតរថយន្តក្រុងអគ្គិសនីនៅទីរួមខេត្តសៀមរាប

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)សហការជាមួយក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធនានានឹងជួយសិក្សាលទ្ធភាពពេញលេញលើគម្រោងបង្កើតរថយន្តក្រុងអគ្គិសនីនៅទីរួមខេត្តសៀមរាប។

គម្រោងនេះត្រូវបានលើកឡើងកាលពីថ្ងៃទី ១០ ខែឧសភា នៅទីស្តីការក្រសួងបរិស្ថាននៅក្នុងអនុស្សរណៈនៃការយោគយល់ស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់គុណភាពខ្យល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រវាងក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រសួងបរិស្ថាន និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។

ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្រ្តីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ក្រសួងសាធារណការ នឹងទទួលបានជំនួយបច្ចេកទេសថ្មីៗថែមទៀតពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនេះ ដោយជំនួយបច្ចេកទេសទាំងនោះផ្តោតជាសំខាន់ទៅលើ៖ ការបណ្តុះបណ្តាលមន្រ្តីជំនាញ និងការរៀបចំបទប្បញ្ញត្ដិ និងគោលនយោបាយពាក់ព័ន្ធនឹងការកម្រិតការបំភាយឧស្ម័នពីយានយន្ត និងការអភិវឌ្ឍគម្រោងនានាពាក់ព័ន្ធនឹងការបំលាស់ទីដោយថាមពលអគ្គិសនី (E-mobility) ជាពិសេសការចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍នានាដូចជា៖ អង្គការ Global Green Growth Institute (GGGI) ធនាគារពិភពលោក អង្គការ CDIA (Cities Development Initiative for Asia ) ដើម្បីសិក្សាសមិទ្ធិលទ្ធភាពពេញលេញលើគម្រោងបង្កើតរថយន្តក្រុងអគ្គិសនីនៅទីរួមខេត្តសៀមរាប៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ