• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤០ ព្រឹក

សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះបួន ចាន់នី ភេទ ស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ជនសង្ស័យឈ្មោះ ពេជ្រ រស្មី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

វត្ថុតាងដកហូត៖ ខ្សែកផ្លាកទីន ០១ខ្សែ, ខ្សែជើងផ្លាកទីន០១ខ្សែ, ក្រវិលផ្លាកទីនដាំត្បូងពណ៌ស០១គូ, បណ្ដោងខ្សែកផ្លាកទីនរូបព្រះដាំត្បូងពណ៌ស០១ និងត្បូងពណ៌ស០២។បច្ចុប្បន្នជនសង្ស័យ  កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ