• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៨ ព្រឹក

ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកប្រាសាទបាគងទទួលបានស្បៀងពីរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ចំនួន ១០០ គ្រួសារ នៅក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានទទួលស្បៀងបម្រុងទុកមានគ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា។ ការផ្ដល់ជូនស្បៀងនេះ ធ្វើឡើងនៅក្នុងសាលាស្រុកប្រាសាទបាគង ខេត្ដសៀមរាប នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមផងដែរ។លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក មានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោតែមួយគត់ ដែលបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម។ លោក បានបន្តថា បើទោះបីស្បៀងទាំងនេះ មិនច្រើនក៏ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពប្រជជាពលរដ្ឋបានមួយគ្រាៗ ដែលនេះ ជាការបង្ហាញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល ជាមួយគ្នានោះ កាកកបាទក្រហមកម្ពុជា ក៍តែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ថា ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគងកន្លងមក ដែលធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចនោះមានចំនួនជាង ៣០០គ្រួសារ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះមានចំនួន ១០០គ្រួសារ ដែលរងផលប៉ះពាល់ផងដែរ សម្រាប់ពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ។ លោកបន្ដទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចំពោះការចុះឈ្មោះបោះឆ្នោតនេះ គឺចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២តទៅ ដូច្នេះ សូមពុកម៉ែបងប្អូនអញ្ជើញទៅចុះឈ្មោះឲ្យទាន់ពេលវេលា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ