• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៤ ព្រឹក

ខ្មាន់កាំភ្លើងជិះរថយន្តបាញ់រះជាង១០គ្រាប់ទៅលើខុនដូSKY LINEក្នុងខណ្ឌ៧មករា

ភ្នំពេញ÷ខ្មាន់កាំភ្លើង១ក្រុមបានជិះរថយន្ត២គ្រឿង មកឈប់រួចដកកាំភ្លើងខ្លីបាញ់រះជាង១០គ្រាប់ទៅលើអគារខុនដូSKY LINEបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៣ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមជិះរថយន្តចំនួន២គ្រឿងម៉ាក ហ្វតពណ៌ស និងម៉ាកអាល់ហ្វាដពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៤ ក្នុងទិសដៅពីកើតទៅលិច។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ រថយន្តទាំង២នោះក៏ឈប់ ហើយជនសង្ស័យដែលជិះក្នុងរថយន្តហ្វដបានដកកាំភ្លើងខ្លីបាញ់រះជាង១០គ្រាប់សំដៅទៅលើខុនដូSKY LINE បណ្តាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។ប្រភពដដែលបានបន្តទៀតថា ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់រួចមក ក៏បាចខិតបណ្ណជាច្រើនសន្លឹកដែលមានរូបថតមនុស្សម្នាក់និងមានអក្សរ៣សាសន៍ គឺអក្សរចិនវៀតណាម និងអក្សរខ្មែរនៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តគេចខ្លួនទៅទិសខាងកើតបាត់ស្រមោលអស់ទៅ។បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងពិនិត្យជាក់ស្តែងនៅទីតាំងកន្លែងកើតហេតុរួច បានប្រមូលវត្ថុតាងមួយចំនួនទុកប្រគល់ជូនជំនាញដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ