• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៦ ព្រឹក

មន្រ្តីជំនាញបានចាត់វិធានការផ្លូវច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ០៦ទីតាំង

មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តកោះកុង បន្ទាយមានជ័យ ស្វាយរៀង ស្ទឹងត្រែង កំពង់ឆ្នាំង កណ្តាល និងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៤០ទីតាំងបន្ថែមទៀតចាប់ថ្ងៃទី១៧-១៨-១៩ ខែតុលា ឆ្នាំ២០២២នេះ។ គោលបំណងគឺដើម្បីស្វែងរកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ចរបស់ម្ចាស់ស្ថានីយ ដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។

តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ០៦ទីតាំងមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធីផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ