• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៨ ព្រឹក

ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន២នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា

ភ្នំពេញ÷តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ហៅកាត់ថាCDCបានឲ្យដឹងថាក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការបើករោងចក្រដំឡើងរថយន្តម៉ាកល្បីៗទាំង២ខាងលើនេះរួមមានគឺក្រុមហ៊ុនToyota Tsusho Manufacturingដែលមានទុនវិនិយោគសរុបប្រមាណ៣៦,៧លានដុល្លារអាមេរិកនិងបង្កើតឱកាសការងារប្រមាណ១៥០កន្លែង។នេះបើតាមផេកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលCentral Youthបានបង្ហោះជាផ្លូវការ។យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលCentral Youthបានបញ្ជាក់ថាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនេះគ្រោងនឹងបើករោងចក្ររបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញរាជធានីភ្នំពេញ។ចំណែកឯក្រុមហ៊ុនមួយទៀតមានឈ្មោះថាក្រុមហ៊ុនK(CAMBODIA)CO.,LTD។ក្រុមហ៊ុននេះដែរមានទុនវិនិយោគប្រមាណ៧.៣លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន១៦៦កន្លែងខណ:ក្រុមហ៊ុននេះគ្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តអ៊ីស៊ុយហ្ស៊ុយ(ISUZU)ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ