• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៥ ព្រឹក

សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជេីញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ ត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជេីញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ ត្បូងឃ្មុំ ដែលមានតម្លៃប្រមាណ ៥០លានដុល្លា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន​ នៅព្រឹកស្អែក ថ្ងៃទី​0៧ ខែមីនា​ ឆ្នាំ​២០២២។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ ត្បូងឃ្មុំ មានទំហំ៥៥,៨១៤ ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារ មានទំហំ២៤,៣០០ ម៉ែត្រការ៉េ មានកំពស់២៤ម៉ែត្រ ចែកចេញជា០៥ជាន់។ មន្ទីរពេទ្យនេះ បំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណជាង៤០០នាក់។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ