• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៦ ល្ងាច

ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍និងភ្នាក់ងារទេសចរចំនួន៣

ភ្នំពេញ÷ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍និងភ្នាក់ងារទេសចរណ៍ចំនួន៣រួមមាន÷
១.ភ្នាក់ងារទេសចរណ៍នាគក្រហម(Neak krohom Travel&Tours)
២.ការីទេសចរណ៍ អ ឌី អាយ ធូរ(R.D.I.Tour)
៣.ការីទេសចរណ៍ចំណូលត្រាវែល&ធួរ(Chamnol Travel&Tour Co.,Ltd)
ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឲ្យបិទអាជីវកម្មការីទេសចរណ៍និងភ្នាក់ងារទេសចរណ៍ក្នុងរយ:ពេល១ខែទៀតដោយទុកលទ្ធភាពឲ្យប្រតិបត្តិករទេសចរណ៍និងសាធារណជនទាំងអស់ធ្វើការតវ៉ាករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោកលោកស្រីជាប្រតិបត្តិករទេសចរណ៍សមាគមឧស្សាហកម្មទេសចរណ៍និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ