• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥១ ព្រឹក

ឃាត់ខ្លួនប្តីប្រពន្ធ០២នាក់ ករណីបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម យីហោ (ស្រីល័ក្ន កំពង់ចាម)

ភ្នំពេញ÷យោងតាមប្រភពព័ត៌មានពីផែនការងារប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០ម៉៣០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោក វង្ស សាវ៉ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ២០៩ អ.យ.ក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖

១. ឈ្មោះ ប៉ែន សុភ័ណ្ឌ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា (ប្តី),

២. ឈ្មោះ ដន់ ស្រីល័ក្ខ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) ។ សង្គ្រោះជនរងគ្រោះបានចំនួន ០៣នាក់ ស្រី (អនីតិជន ០១នាក់) និងភ្ញៀវចូលមកម៉ាស្សា និងរួមភេទចំនួន ០២នាក់ ប្រុស ករណី បើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស យីហោ (ស្រីល័ក្ន កំពង់ចាម) នៅផ្ទះលេខ A1 ផ្លូវ៥០១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។

វត្ថុតាងដកហូត ៖

-ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នការិយាល័យកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ, ជនរងគ្រោះចំនួន ០៣នាក់ ស្រី (អនីតិជន ០១នាក់) បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងភ្ញៀវចំនួន ០២នាក់ ប្រុស អនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ