• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០៩ ព្រឹក

នគរបាលស្រុកគាស់ក្រឡបង្រ្កាបករណីគ្រឿង ញៀនមួយករណីឃាត់ខ្លួនមុខសញ្ញាចំនួ​ន០១នាក់

ភ្នំពេញ÷ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា​ នគរបាលស្រុកគាស់ក្រឡបង្រ្កាបករណីគ្រឿង ញៀនមួយករណីឃាត់ខ្លួនមុខសញ្ញាចំនួ​ន០១នាក់អុវត្តតាមច្បាប់ នៅថ្ងៃ អង្គារ​៨រោច​ខែ​អស្សុជ​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩និង៣៥នាទី នៅចំណុចភូមិបឹងរាំង ឃុំធិបតី ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង​ អនុវត្តតាមយោ​បល់​ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍​ឯក​ប៉ាង​ហៀង​ អធិ​ការនគរបាលស្រុកគាស់ក្រឡ​ បានដឹកនាំកម្លាំងជំ នាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនរួម​ជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី នៃអធិ​ការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោយខុសច្បាប់នូវសា​រ​ធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ជនសង្ស័យចំនួន០១នាក់​ឈ្មោះ យ៉ូម យី   ភេទ​ប្រុស​ អាយុ ៤០ឆ្នាំ មាន​ទីលំនៅភូមិ បឹងរាំង ឃុំ ធិបតី ស្រុកគាស់​ក្រឡ ខេត្តបាត់ដំបង ។ *វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០២ថង់ សង្ស័យមានសារធាតុញៀន

-ទូរស័ព្ទដៃចំនួន ០១គ្រឿងចាស់

-ជញ្ជីងថ្លឹង ចំនួន០១

-ដែកកេស ចំនួន០១

-ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន ចំនួន០១

-ប្រាក់រៀល ចំនួន ១០ម៉ឺនរៀល

-ទុយោសម្រាប់រំលែកថ្នាំញៀនចំនួន០១

-ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ។

ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ