• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១០ ព្រឹក

ចាប់ពីថ្ងៃទី១៩_២៥ខែតុលាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷ចប់ពីថ្ងៃទី១៩_២៥ខែតុលាឆ្នាំ២០២២អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។នេះបើយោងតាមសេចក្តីជូនដំណឹងពីសកថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី១៩_២៥ខែតុលាឆ្នាំ២០២២)របស់ការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២២។
_នៅថ្ងៃទី១៩_២១ខែតុលាព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ធាធខ្ពស់ពីប្រទេសចិន។ចំណែកព្យុះទី២០ឈ្មោះនេសាទ(NESAT)ដែលបានកើតឡើងនៅភាគខាងជើងប្រទេសហ្វីលីពីននិងថមថយឥទ្ធិពលនៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាមនៅថ្ងៃទី២១ខែតុលា។ចាប់ពីថ្ងៃទី២២_២៥ខែតុលាឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយខណ:ដែលជ្រលងសម្ពាធទាបពីចិនខាងត្បូងបង្កើនឥទ្ធិពលមកលើភាគខាងត្បូង
កម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷
១_តំបន់ទំនាបកណ្តាល÷
_សីតុណ្ហភាពអប្បបរមាមានពី២២_២៤°C
_សីតុណ្ហភាពអតិបរមាមានពី៣០_៣២°C
_ចាប់ពីថ្ងៃទី១៩_២១ខែតុលាស្ទើរតែគ្មានភ្លៀងបើមានតិចតួចប៉ុណ្ណោះ។បន្ទាប់ពីនោះបណ្តារាជធានី_ខេត្តនៅភាគខាងក្រោមនិងខាងជើងជាប់ប្រទេសវៀតណាមនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ចំពោះបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិចតួច។
២_តំបន់ខ្ពង់រាប÷
_សីតុណ្ហភាពអប្បបរមាមានពី២០_២២°C
_សីតុណ្ហភាពអតិបរមាមានពី២៩_៣១°C
_ចាប់ពីថ្ងៃទី១៩_២១ខែតុលាបើមានតិចតួចតែប៉ុណ្ណោះ។បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
៣_តំបន់មាត់សមុទ្រ÷
_សីតុណ្ហភាពអប្បបរមាមានពី២២_២៤°C
_សីតុណ្ហភាពអតិបរមាមានពី២៩_៣១°C
_អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ