• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៧ ព្រឹក

តួលេខភ្ញៀវទេសចរទូទាំងប្រទេសនាសប្ដាហ៍ទី២ខែតុលា ឡើងដល់ជិត១លាននាក់

(ភ្នំពេញ)៖ តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី១០-១៦ ខែតុលា ២០២២) ឡើងដល់ចំនួន៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង
២៤,៣៨៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តកំពង់ចាម ៤០១,៩២៩នាក់
* ខេត្តព្រះសីហនុ ១៣៩,៥៩១នាក់
* ខេត្តបាត់ដំបង ១៣៥,៨៩៩នាក់
* ខេត្តព្រៃវែង ៦៨,៥២៥នាក់
* ខេត្តពោធិ៍សាត់ ៥៩,៨៤៥នាក់
* ខេត្តសៀមរាប ២៧,៨២២នាក់
* ខេត្តកំពត ២៣,២៤៦នាក់។

តួលេខខាងលើ មានការកើនឡើងប្រមាណ១៥០.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង និងពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។

ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើនក្នុងរយៈពេល២សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២។

បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ