• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០៥ ព្រឹក

នគរបាលខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទ ជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ខេត្តកោះកុង៖ យោងតាមប្រភពព័ត៌មានពីផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តកោះកុងបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ បានឃាត់​ខ្លួន​ មុខ​សញ្ញា​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន០២នាក់​ប្រុស​ ដែលមាន​ឈ្មោះ​ដូច​ខាងក្រោម​ ៖

១/ជនសង្ស័យឈ្មោះ  ម៉ន ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ​ ខេត្តកោះកុង។២/ជនសង្ស័យឈ្មោះ គ្រី ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិនាងកុក ស្រុកមណ្ឌលសីមា ខេត្តកោះកុង។*ដកហូតវត្ថុតាងរួមមាន៖

-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់តូច

-ម៉ូតូចំនួន ០១គ្រឿង

-ឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យយើងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាម នីតិវិធី។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ