• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣០ ល្ងាច

ប្រជាពលរដ្ឋចំនួន២៥៥០ នៅស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប បានទទួលពូជ​ស្រូវស្រាលមិនប្រកាន់រដូវរបស់រាជរដ្ឋាភិបាល

សៀមរាប៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌល សៀមរាប បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកពូជ​ស្រូវស្រាលមិនប្រកាន់រដូវរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋចំនួន២៥៥០គ្រួសារក្នុង ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប ដែលរងការខូតខាតដំណាំស្រូវដោយសារតែគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដើម្បីស្តារការដាំដុះឡើងវិញនៅពេលទឹកជំនន់បានស្រក។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ