• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១០ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន១៧ករណីឃាត់ខ្លួនជនសង្ស័យ៥១នាក់

ភ្នំពេញ÷តាមប្រភពពត៌មានពីរបាយការណ៍អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២២បានឲ្យដឹងថាជនសង្ស័យចំនួន៥១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណីនៅទូទាំងប្រទេសថ្ងៃទី១៦ខែតុលាឆ្នាំ២០២២។

របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន៥១នាក់រួមមាន÷ជួញដូរ៨ករណីឃាត់មនុស្ស២១នាក់,ដឹកជញ្ជូនរក្សាទុក១ករណីឃាត់មនុស្ស១នាក់និងប្រើប្រាស់៨ករណីឃាត់មនុស្ស២៩នាក់(ស្រី២នាក់)។ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ខែតុលារួមមាន÷មេតំហ្វេតាមីន(ម៉ាទឹកកក)ស្មើនឹង៥៤៥,៧១ក្រាមនិង៥កញ្ចប់តូចនិងកេតាមីន(Ke)
ស្មើនឹង១៩៤៧៧៤៨,១៣ក្រាម។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើមានចំនួន៨អង្គភាពបានចូលរួមបង្ក្រាបមាន÷
១/មន្ទីរ÷ជួញដូរ២ករណីឃាត់មនុស្ស៩នាក់ប្រើប្រាស់១ករណីឃាត់៣នាក់ចាប់យកម៉ាទឹកកក៥០៣,២៩ក្រាមនិងKe១៩៤៧៧៤៨,១៣ក្រាម។
២/កំពង់ស្ពឺ÷អនុវត្តន៍ដីកា១ករណីចាប់១នាក់។
៣/កំពត÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកម៉ាទឹកកក៤កញ្ចប់តូច។
៤/ក្រចេះ÷រក្សាទុក១ករណីឃាត់១នាក់ចាប់យកម៉ាទឹកកក១កញ្ចប់តូច។
៥/រាជធានីភ្នំពេញ÷ជួញដូរ១ករណីឃាត់៣នាក់ប្រើប្រាស់៦ករណីឃាត់១៩នាក់ស្រី២នាក់ចាប់យកម៉ាទឹកកក៣៦,០៩ក្រាម។
៦/សៀមរាប÷ជួញដូរ១ករណីឃាត់១នាក់ប្រើប្រាស់១ករណីឃាត់៧នាក់ចាប់យកម៉ាទឹកកក២,៧០ក្រាម។
៧/ព្រះសីហនុ÷ជួញដូរ៣ករណីឃាត់៧នាក់ចាប់យកម៉ាទឹកកក៣,៦៣ក្រាម។
៨/ត្បូងឃ្មុំ÷អនុវត្តន៍ដីកា១ករណីចាប់១នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ