• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៣ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ខែតុលាកើតឡើង៧លើកស្លាប់និងរបួស១០នាក់

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃសុក្រទី១៤ខែតុលាឆ្នាំ២០២២បានឲ្យដឹងថាសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ចខណ:ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២២បណ្តាលឲ្យមនុស្សស្លាប់២នាក់(ស្រី១នាក់)របួសធ្ងន់៦នាក់(ស្រី២នាក់)និងរបួសស្រាល២នាក់។ជាក់ស្តែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៤ខែតុលាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួស១០នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក។

គួរជម្រាបដែរថាក្នុងរយ:ពេល១៤ថ្ងៃ(ថ្ងៃទី១_១៤ខែតុលា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៣២.១៥១គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣.៧៩០គ្រឿងម៉ូតូមានចំនួន៣.០៤៦គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បកនៅទូទាំងប្រទេស។

ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរាចរណ៍ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឲ្យគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយការគ្រោះថ្នាក់និងការពារជីវិតលោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ