• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣១ ព្រឹក

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ នៅស្រុកលើកដែក 

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលើកដែក, ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងក្រុមការងារខេត្តកណ្តាល  បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា ជនរងគ្រោះមានចំនួន១៥នាក់ ក្នុងនោះសិស្សានុសិស្សចំនួន១៣នាក់ និងអ្នកបញ្ជារទូក២នាក់។ ក្រុមកម្លាំងចម្រុះបានចុះប្រតិបត្តការជួយសង្គ្រោះ នឹងបានរកឃើញនិងសង្គ្រោះបាន៤នាក់ /ស្រី១ នាក់ នៅមានជីវិត
- បាត់ខ្លួន ១១នាក់ សិស្សប្រុសចំនួន ៨នាក់ /ស្រី៣នាក់ ក្នុងនោះកម្លាំងចម្រុះបានរកឃើញ ១០នាក់(បានបាត់បងជីវិត) នៅបាត់ខ្លួន ១នាក់ទៀត(ប្រុស១នាក់) កម្លាំងចម្រុះកំពុងប្រតិបត្តការរុករកបន្ត។ កងកម្លាំងប្រតិបត្តការក៏បានរកឃើញមធ្យោបាយសរុបចំនួន១៤គ្រឿងរួមមាន÷
 - ម៉ូតូរុឺម៉ក ចំនួន ០១គ្រឿង
 - ម៉ូតូ ចំនួន ០១ គ្រឿង
 - កង់ ចំនួន ១២ គ្រឿង។

ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ