• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤៨ ល្ងាច

អគ្គនាយកដ្ឋានគយពន្យារពេលបង់ពន្ធនិងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុង ប្រទេសបានចុះបញ្ជីរួចរហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២

ភ្នំពេញ÷អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ)មានកិត្តិយសសូមេជម្រាបដល់អស់លោកលោកស្រីសាធារណជនឲ្យបានជ្រាបថាដោយពិនិត្យឃើញពីស្ថានភាពលំបាកក្នុងរដូវវស្សាដែលប៉ះពាល់ដល់អាជីវកម្មរបស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួចប្រមុខរាជរដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតពន្យារពេលជូនដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួចមកបំពេញកាតព្វកិច្ចពន្ធនិងអាកររហូតដល់
ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២។

ក្នុងន័យនេះ(អគរ)សូមរម្លឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួចប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធនិងអាចឲ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី_ខេត្តដែលសាម៉ីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួនឲ្យបានតាមការកំណត់ដូចបានជម្រាបជូនខាងលើជាកំហិតដើម្បីចៀសវាងផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវការដ្ឋានអាជីវកម្មដ្ឋាននិងតាមទីកន្លែងសាធារណ:ជាយថាហេតុ។

ក្រោយថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២រថយន្តចង្កូតស្តាំបានដែលពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករជាមុខសញ្ញានៃការបង្ក្រាបរឹបអូសដោះជាគ្រឿងបន្លាស់ឬកំទេចចោលតាមច្បាប់និងបទបញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។

អាស្រ័យហេតុនេះសូមលោកលោកស្រីសាធារណជនមេត្តាជ្រាបជាពិសេសម្ចាស់រថយន្តគ្មានពន្ធ
មានស្រាប់ក្នុងប្រទេសទាំងអស់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ