• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៥ ព្រឹក

កម្ពុជាទទួលបានលទ្ធផលជាទីមោទកៈក្នុងការដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទសារព័ត៌មានលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម DATO PADOKA LIM JOCK HOI អគ្គលេខាធិការអាស៊ាន ។ថ្លែងនៅក្នុងសន្និសសិទនោះ ឯកឧត្តមរដ្ឋមន្រ្ដីបានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី១ហើយដែលមានការជួបជុំទល់មុខគ្នាបន្ទាប់ពីប្រជុំតាមអនឡាញរយៈពេល២ឆ្នាំមកនេះដោយសារជំងឺកូវីដ១៩។

ឯកឧត្តមបានបន្តថា នៅក្នុងកិច្ចប្រជុំរយៈពេល១ព្រឹកនេះយើងទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងនោះបានសម្រេចបាននូវអាទិភាពនៃសសរស្តម្ភសង្គមវប្បធម៌ ក្រោមការដឹកនាំរបស់កម្ពុជាដែលមានប្រធានបទ «អាស៊ានរួមគ្នាដោះស្រាយប្រឈមទាំងអស់គ្នា» ដែលប្រធានបទនេះផ្តោតទៅលើទី១លើកកម្ពស់គុណតម្លៃការយល់ដឹងអត្តសញ្ញាណអាស៊ានទី២ ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនិងការផ្តល់អំណាចដល់ស្ត្រីទី៣ការពង្រឹងសុខភាពសុខុមាលភាព និងការគាំពារសង្គមនិងទី៤ការពង្រឹងសមត្ថភាពស្ថាប័ននៃសសរស្តម្ភសង្គមវប្បធម៌អាស៊ាន។ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា អង្គប្រជុំបានសម្តែងនូវការពេញចិត្តចំពោះការអនុវត្តផែនការមេសសរស្តម្ភសង្គមវប្បធម៌ឆ្នាំ២០២៥ រួមទាំងការកើនឡើងនៃសកម្មភាពនៃផែនការអនុវត្តអន្តរវិស័យ ក៏ដូចជាសកម្មភាពការតាមដានក្រោមសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍របស់អាស៊ាន។

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទសារព័ត៌មានលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក DATO PADOKA LIM JOCK HOI អគ្គលេខាធិការអាស៊ាន។

ថ្លែងនៅក្នុងសន្និសសិទនោះ ឯកឧត្តមរដ្ឋមន្រ្ដីបានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី១ ហើយដែលមានការជួបជុំទល់មុខគ្នាបន្ទាប់ពីប្រជុំតាមអនឡាញរយៈពេល២ឆ្នាំមកនេះ ដោយសារជំងឺកូវីដ១៩។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរយៈពេល១ព្រឹកនេះយើងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះបានសម្រេចបាន នូវអាទិភាពនៃសសរស្តម្ភសង្គម-វប្បធម៌ ក្រោមការដឹកនាំរបស់កម្ពុជាដែលមានប្រធានបទ «អាស៊ានរួមគ្នាដោះស្រាយប្រឈមទាំងអស់គ្នា» ដែលប្រធានបទនេះផ្តោតទៅលើទី១ លើកកម្ពស់គុណតម្លៃការយល់ដឹងអត្តសញ្ញាណអាស៊ានទី២ ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់អំណាចដល់ស្ត្រីទី៣ការពង្រឹងសុខភាពសុខុមាលភាព និងការគាំពារសង្គមនិងទី៤ការពង្រឹងសមត្ថភាពស្ថាប័ននៃសសរស្តម្ភសង្គមវប្បធម៌-អាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា អង្គប្រជុំបានសម្តែងនូវការពេញចិត្តចំពោះការអនុវត្តផែនការមេ សសរស្តម្ភសង្គម-វប្បធម៌ឆ្នាំ២០២៥ រួមទាំងការកើនឡើងនៃសកម្មភាពនៃផែនការអនុវត្តអន្តរវិស័យ ក៏ដូចជាសកម្មភាពការតាមដានក្រោមសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍របស់អាស៊ាន។

ជាមួយគ្នានេះ អង្គប្រជុំក៏បានកោតសរសើរពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សា ចំពោះការស្តារឡើងវិញក្រោយពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តផែនការមេជាមួយក្របខណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ របស់អាស៊ានក៏ដូចជាបានឯកភាពលើរបាយការណ៍ ដែលត្រូវដាក់ជូនមេដឹកនាំអាស៊ានដែលនឹងចូលប្រជុំនៅខែវិច្ឆិកាខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា អង្គប្រជុំក៏បានត្រៀមប្រកាសការអប់រំឌីជីថលនៅប្រទេសអាស៊ានក៏ដូចជាបញ្ជ្រាបបច្ចេកវិទ្យានៅក្នុងវិស័យអប់រំ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់នូវបំណិនឌីជីថលហើយអង្គប្រជុំបានទទួលស្គាល់និងពិភាក្សាលើតួនាទីដ៏មានសារសំខាន់របស់ស្ត្រី វប្បធម៌បែបឆ្នៃប្រឌិតវិស័យកីឡា និងបរិស្ថានពិសេសការបំរែបំរួលអាកាសធាតុផងដែរ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ