• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០០ ព្រឹក

បង្រ្កាបបានករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់

ប៉ៃលិន៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិនបានអោយដឹងថា ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពី ឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី សោម បុិម ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានចាត់ឱ្យលោកវរសេនីយ៍ទោ សេង ចិន្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង ក្នុងករណីជួញដូរ,រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់៖
១- ឈ្មោះ នូ ជំនោ (ហៅណាន់)ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
២-ឈ្មោះ រ៉ម រីដូ (ហៅដាវ) ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅបន្ទប់ជួលភូមិក្បាលស្ពាន ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (វិជ្ជមាន+)
៣-ឈ្មោះ សុ ដាវឌី ភេទ ស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅបន្ទប់ជួលភូមិក្បាលស្ពាន ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤-ឈ្មោះ ដុង តុលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិដូង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
+ វត្ថុតាងគ្រឿងញៀនចាប់យកសរុបរួម៖
-ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកICE ចំនួន ៤៩កញ្ចប់ ទម្ងន់ ២៩,១៧ក្រាមថ្នាំសុទ្ធ។
-ប្រភេទអក្សរWYចំនួន០៦កញ្ចប់ចំនួន២៣៨ក្រាម ទម្ងន់២២,០៩ក្រាមថ្នាំសុទ្ធ។
+ សម្ភារៈ និងមធ្យោបាយចាប់យកសរុបរួម៖
-ម៉ូតូចំនួន ០២គ្រឿង។
-ជញ្ជីងចំនួន ០១គ្រឿង។
-ទូរស័ព្ទចំនួន០១គ្រឿង។
-អំពូលទែម៉ូម៉ែតចំនួន ០១ ដែកកេះចំនួន ០១។
បច្ចុប្បន្នករណីខាងលើកម្លាំងជំនាញយើងបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង និងសម្ភារៈដកហូតមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ