• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៧ ល្ងាច

កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តកើនឡើងជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងនៅខណ្ឌដង្កោ

ភ្នំពេញ÷កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅតែបន្តកើនជន់លិចលុំនៅឋានប្រជាពលរដ្ឋជាង១០០ខ្នងនៅជាប់សណ្តស្ទឹងក្នុងសង្កាត់ទាំង៦មានសង្កាត់គងនយ.ព្រៃវែង.សាក់សំពៅ.ស្ពានថ្ម.ព្រៃសនិងសង្កាត់ជើងឯក។នេះបើយោងតាមរបាយការណ៍ពីមន្ត្រីអាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២២។ក្នុងនោះក៏មានប្រជាពលរដ្ឋប្រមាណ៣០គ្រួសារក្នុងសង្កាត់ព្រៃវែងបានជម្លៀសមកទីទួលសុវត្ថិភាពនិងកំពុងរស់នៅលើទំនប់ជាបណ្តោះអាសន្នផងដែរ។

គួរបញ្ជាក់ថាស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២២នេះនៅ"ស្ថានីយ៍ពាមឃ្លៃ"ទឹកមានកម្ពស់៦,៤៦ម៉ែត្រ(កើន+០៤៦ម៉ែត្រធៀបព្រឹកម្សិលមិញ៦,០០ម៉ែត្រ។នៅទំនប់"រលាំងជ្រៃ"ខាងមុខទ្វារទឹកមានកម្ពស់៧,៤៧ម៉ែត្រ(ខ្ពស់ជាងកម្ពស់ទ្វារបិទ+០,៤៧ម៉ែត្រ)បើកទ្វារធំដោះទឹកកម្ពស់២,៥០ម៉ែត្រ×១សន្លឹក,២០០ម៉ែត្រ×២សន្លឹកនិង០,៥០ម៉ែត្រ×២សន្លឹក។"ទំនប់៧មករា"ខាងមុខទ្វារទឹកមានកម្ពស់៥,៣២ម៉ែត្រ(ខ្ពស់ជាងទំនប់បង្ហៀរ+០,៥២ម៉ែត្រ)បើកទ្វារធំដោះទឹកកម្ពស់២,៧០ម៉ែត្រ×៤សន្លឹកខាងក្រោយទ្វារទឹកមានកម្ពស់៧,៩០ម៉ែត្រ(កើនឡើង+០,៣០ម៉ែត្រធៀបព្រឹកម្សិលមិញ៧,៦០ម៉ែត្រ)ធៀបកម្ពស់ទឹកមុខនិងក្រោយទ្វារខុសគ្នា០,៤២ម៉ែត្រ។បច្ចុប្បន្ននេះស្ថានភាពទឹកស្ទឹងព្រែកត្នោតហូរក្នុងកម្រិតពេញស្ទឹងនិងចូលដល់ជើងទំនប់សណ្ត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ