• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៦ ព្រឹក

ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងថ្ងៃតែមួយ ករណីមួយគ្រឿងញៀន និងមួយទៀតជាករណីអំពើលួច

តាកែវ៖ យោងតាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកគិរីវង់បានឲ្យដឹងថា ដោយមានយកចិត្តទុកដាក់សំណាក់លោកឧត្តមសេនីយ៏ត្រី សៅ សារុន ស្នងការ (ស្តីទី) នគរបាលខេត្តតាកែវ និងមានសម្របសម្រួលនិតិវិធីច្បាប់ពី ឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក នៅរសៀល,ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤នឹង៤៥នាទី កម្លាំងជំនាញគ្រឿងញៀនស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង ចេញល្បាតក្នុងភូមិសាស្រ្តជាពិសេសតំបន់ហានិភ័យមួយចំនួនលុះដល់ចំណុចផ្ទះឈ្មោះ ហ៊ត បញ្ញា ស្ថិតនៅភូមិបពល ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ បានឃើញជនសង្ស័យកុំពុងចែកចាយធ្វើការឃាត់ខ្លួនបានចំនួន០២នាក់រួមមាន ៖
១. ឈ្មោះ វ័ន្ត លីម (ហៅតឿ) (មុខរបរមិនពិតប្រាកដ) ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ( ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ) ។
២.ឈ្មោះ ហ៊ត បញ្ញា (ហៅអាក្អូន) ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបពល ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ( ជាមុខសញ្ញាប្រើប្រាស់ ) ។ សមត្ថកិច្ចយើងដក ហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមថ្លាពណ៍សចំនួន ០៤កញ្ចប់ ទូរស័ព្ទចំនួន០២គ្រឿង (ចាស់) ។ សមត្ថកិច្ចជំនាញបន្តការ ស្រាវ ជ្រាវលុះ ដល់វេលាម៉ោង១៥និង៣៨នាទី ថ្ងៃ.ខែ.ឆ្នាំដដែល កម្លាំងជំនាញបន្តនិតិវិធីឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ វ័ន្ត វីត ភេទ ប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាមេក្លោងគ្រឿងញៀន និងចែកចាយយ៉ាងសកម្ម) សមត្ថកិច្ចដកហូតម្សៅក្រាមថ្លាពណ៍សក្នុងខ្លួនបានចំនួន០៦កញ្ចាប់ និងទូរស័ព្ទដៃចំនួន០២គ្រឿង (ចាស់) បច្ចុប្បន្នកំម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។នៅថ្ងៃ,ខែ,ឆ្នាំដដែល វេលាម៉ោង ២០និង១០ នាទី នៅចំណុចភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ មានករណីលួចទូកជ័រ (ប្រភេទប៉ាឡា) បង្កដោយជនសង្ស័យមានឈ្មោះ សេន សម្បត្តិ ភេទ ប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពលួចទូកជ័រ របស់ជនរងគ្រោះឈ្មោះ តោក ល័ក្ក ភេទប្រុស អាយុ២៩ ឆ្នាំ នៅភូមិតាផាន់ ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្ត តាកែវ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ