• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៥ ល្ងាច

ក្រសួងសុខាភិបាល៖ ការផ្សាយថា វ៉ាក់សាំងកូវីដ-១៩ របស់ចិនអាចបង្កជំងឺមហារីកគ្រាប់ឈាម គឺជាព័ត៌មានប្រឌិត

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសច្រានចោលទាំងស្រុងនូវការចុះផ្សាយ ក្នុងខ្លឹមសារថា «ចិនប្រកាសថា វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនអាចបង្កជំងឺមហារីកគ្រាប់ឈាម»។

ក្រសួងសុខាភិបាល បានអះអាងថា នេះគឺជាព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើងដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ