• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៦ ព្រឹក

នគរបាលស្រុកសំឡូតបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួ​ន០១នាក់អនុវត្តតាមច្បាប់៖

បាត់តំបង៖ យោងតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីថ្ងៃ​ ចន្ទ​ ទី១០ខែ​តុលា​ឆ្នាំ​២០២២វេលា​ម៉ោ ង១៥និង៣០នាទី នៅចំណុច ភូមិព្រៃធំ ឃុំកំពង់​ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង អនុវត្តតាមយោ​បល់​ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ រួមនឹងយោ​បល់លោកឧត្តមសេនីយ៍ត្រី​ កុ​យ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំ​ង​គ្រឿងញៀន​ លោកវរសេនី​យ៍​ទោ​ ម៉ែន​ រីម​ អធិការនគរ​បាល​ស្រុកសំឡូត​ ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរ​បា​លរដ្ឋបាល កំពង់ល្ពៅ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំឡូត​ ចុះប្រតិបត្តិការបង្រ្កាបបានករណី រក្សាទុក​ដោ​យខុសច្បាប់នូវសារធាតុ​ញៀន ០១​ករ​ណី ក្នុងបទល្មើសជាក់ស្ដែង។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនស​ង្ស័យបានចំនួន ០១​នាក់ មានឈ្មោះ ម៉ន ផាន់នី ភេទប្រុ​ស អាយុ៣០ ឆ្នាំ រស់នៅភូមិឆ្នាល់​មាន់ ឃុំឆ្នាល់មាន់ ស្រុកកាស់ក្រឡ ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ០៦ថង់ ទម្ងន់ ៩.១៩ ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន
-សម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន
-ថង់សម្រាប់រំលែកថ្នាំញៀនលក់ មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី​ច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ