• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣៨ ព្រឹក

ថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តចំនួន ១២ និងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល

រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង

ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តចំនួន ១២ និងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ២០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល (CMS)។

រាជធានី-ខេត្ត ដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះរួមមាន ៖

១.មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

២.មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ

៣.មន្ទីរសុខាភិបាលខេត្តបាត់ដំបង

៤.មន្ទីរសុខាភិបាលខេត្តកំពង់ចាម

៥.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ

៦.មន្ទីរសុខាភិបាលខេត្តកំពង់ធំ

៧.មន្ទីរសុខាភិបាលខេត្តកំពត

៨.មន្ទីរសុខាភិបាលខេត្តកណ្តាល

៩. មន្ទីរសុខាភិបាលខេត្តព្រៃវែង

១០.មន្ទីរសុខាភិបាលខេត្តសៀមរាម

១១.មន្ទីរសុខាភិបាលខេត្តតាកែវ

១២.មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ

១៣.និងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ