• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤៣ ព្រឹក

ផ្លូវល្បឿនលឿនបើកដំណើរការចំនួនភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុបានកើនឡើង

ខេត្តព្រះសីហនុ÷តាមរបាយកាណ៍ពីមន្ទីរព័ត៌មានខេត្តព្រះសីហនុបានឲ្យដឹងថាកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុនាចុងសប្តាហ៍ថ្ងៃទី៨_៩ខែតុលាឆ្នាំ២០២២មានចំនួនច្រើនគួរឲ្យកត់សម្គាល់។ការកត់សម្គាល់នេះបន្ទាប់ពីរយ:ពេល១០ថ្ងៃនៃការបើកឲ្យដំណើរការផ្លូវល្បឿនលឿន។កំណើនភ្ញៀវទេសចរនេះក្រោយផ្លូវល្បឿនលឿនពីភ្នំពេញមកខេត្តព្រះសីហនុបានបើកឲ្យដំណើរការសាកល្បងរយ:ពេល១ខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២២ដោយមិនមានការបង់ប្រាក់នាំឲ្យភ្ញៀវទេសចរមកលេងក្នុងខេត្តព្រះសីហនុក្នុងថ្ងៃចុងសប្តាហ៍កាន់តែច្រើន។ប្រជាពលរដ្ឋបានសាកល្បងផ្លូវល្បឿនលឿននៅក្នុងរយ:ពេលនៃការឈប់សម្រាកចុងសប្តាហ៍។ភ្ញៀវទេសចរដែលអញ្ជើញមកពីតាមបណ្តារាជធានី_ខេត្តនានាដើម្បីមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុបានលើកឡើងថាក្រោយពីរាជរដ្ឋាភិបាលបានបើកឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុគឺមានភាពងាយស្រួលហើយប្រើរយ:ពេលខ្លី។ក្រៅពីចង់សាកផ្លូវល្បឿនលឿនប្រជាពលរដ្ឋក៏ចង់ឃើញពីការរីកចម្រើននៅខេត្តព្រះសីហនុក្នុងរយ:ពេលចុងក្រោយនេះ
ផងដែរ។ដូច្នេះភ្ញៀវទេសចរមានការកើនហើយបានកោតសរសើរចំពោះនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដែលដឹកនាំដោយលោកគួចចំរើនអភិបាលនៃគណ:អភិបាលខេត្តដែលបានយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធទាំងការរៀបចំការពារសន្តិសុខសណ្តាប់អនាម័យបរិស្ថានបានយ៉ាងល្អប្រសើរដែលជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ