• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៣ ល្ងាច

ក្នុងរយៈពេល៩ខែ ការនាំចេញស្រូវ និងអង្ករកម្ពុជា បានទឹកប្រាក់សរុបចំនួន ប្រមាណ ៨៥០.៤៤លានដុល្លារសហរដ្ឋអាមេរិក

ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល ៩ខែ នៃឆ្នាំ ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៤៤៩ ៣២៥ តោន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះ ប្រទេសចំនួន ៩ បាន គ្រប ដណ្តប់លើទីផ្សារនាំចេញអង្ករកម្ពុជាជាង ៨២% ដែលរួមមាន សាធារណៈរដ្ឋប្រជាមានិតចិន ៤៤.០៩% ប្រទេសបារាំង ១៤.៨៣% ប្រទេម៉ាឡេស៊ី ៥.៥៨% ប្រទេសហូឡង់ ៤.៦៥% ប្រទេសអ៊ីតាលី ២.៦៥% ប្រទេសហ្កាប៊ុង ២.៦៣% ប្រទេសព្រុយណេ ២.៤៤% ចក្រភពអង់គ្លេស ២.៤៥% និងប្រទេសអាឡឺម៉ង់ ២.០៨% ។

ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧ ៤៨១ តោន អង្ករសែនក្រអូបចំនួនជិត ២៩% ឬ ១២៨ ៧៥៣ តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣ ៣១៨ តោន អង្ករចំហុយ ជាង ២% ឬ ១០ ៦៨០ តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨ ១០៦ តោន ។

 ស្រូវ បានចំនួន ២,៣៥៧,៦៧៤ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣.៥៤ លាន ដុល្លារសហរដ្ឋអាមេរិកត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាមក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ