• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៩ ល្ងាច

ក.ប.ប. ក្នុងរយៈពេលបីថ្ងៃបានដកហូតទំនិញចម្រុះមិនមានអនុលោមភាពជាង ៣០០គីឡូក្រាមពីទីផ្សារ

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ សាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តរតនគិរី តាកែវ បាត់ដំបង កំពង់ធំ សៀមរាប និងខេត្តត្បូងឃ្មុំ ចំណុះឱ្យអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងរបស់ខ្លួនចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទចរាចរនៅតាមផ្សារ ផ្ទះលក់ទំនិញនានា ដើម្បីបន្តទប់ស្កាត់ការដាក់លក់ទំនិញមិនមានគុណភាព និងបទដ្ឋានព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋ។ តាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីយើងបានដកយកសំណាកគំរូទំនិញហូបចុក មានទឹកត្រី ទឹកស៊ីអ៊ីវ និងសាច់ក្រកសរុបចំនួន ៩គំរូ រួចបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យអនុលោមភាពសារធាតុផ្សំ និងរកសារធាតុគីមីហាមឃាត់ផ្សេងៗ ទន្ទឹមនឹងនោះបានរកឃើញទំនិញហូបចុក ទំនិញប្រើប្រាស់ចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងមិនអនុលោមតាមបទដ្ឋានបច្ចេកទេសសរុបចំនួន ៣៣៩.៧១គីឡូក្រាម ដោយធ្វើការដកហូតយកមករក្សាទុកនៅស្នាក់ការសាខា និងបានចាត់វិធានការពិន័យអន្តរការណ៍ចំពោះអាជីវករស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាបានពន្យល់អំពីតថភាពច្បាប់នានា ជូនដល់អាជីវករផងដែរ។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ