• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០១ ល្ងាច

កិច្ចប្រជុំពិភាក្សាជាមួយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា

ភ្នំពេញ÷ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក)នាព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០២២បានបញ្ជាក់ថានៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកឈៀងយ៉ាណារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក)បានដឹកនាំកិច្ចប្រជុំពិភាក្សាលើដំណើរការនៃការរៀបចំឯកសារកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសឆ្នាំ២០២៤_២០២៨របស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជាជាមួយលោកស្រីSandra Bernklauជាតំណាង។
លោកស្រីបានធ្វើការសង្ខេបពីកិច្ចការអាទិភាពរបស់អង្គការពិសេសការគាំទ្រលើ÷
១)សុខភាពផ្លូវភេទនិងបន្តពូជនិងសិទ្ធិ
២)ក្មេងជំទង់និងយុវជន
៣)សមភាពយេនឌ័រ
៤)ជីវភាពប្រជាជន
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះលោកស្រីបានស្នើសុំការណែនាំនិងឯកភាពពីឯកឧត្តមរដ្ឋមន្រី្តលើការរៀបចំឯកសារកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសថ្មី។លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់និងសម្តែងការគាំទ្រចំពោះការចូលរួមរបស់អង្គការក្នុងការអភិវឌ្ឍន៍តាមរយ:ការសហការជាមួយក្រុមការងារបច្ចេកទេសកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃការតម្រឹមឯកសារជាមួយអាទិភាពជាតិហើយលើកទឹកចិត្តអង្គការឲ្យបន្តរៀបចំប្រកបដោយភាពបត់បែនដោយគិតគូរបន្ថែមពីយុទ្ធសាស្ត្រនិងផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤_២០២៨ដែលគ្រោងនឹងដាក់ចេញនាពេលខាងមុខ។កិច្ចប្រជុំនេះត្រូវបានបញ្ចប់ប្រកបដោយជោគជ័យភាពស្និទ្ធស្នាលនិងការពេញចិត្តលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដៃគូរវាងរដ្ឋាភិបាលកម្ពុជានិងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ