• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៥ ល្ងាច

បង្ក្រាបគ្រឿងញៀន១០ករណីឃាត់ខ្លួនជនពាក់ព័ន្ធ៣១នាក់(ស្រី៦នាក់)

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៅល្ងាចថ្ងៃព្រហស្បត្តិ៍ទី៦ខែតុលាឆ្នាំ២០២២សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន៣១នាក់(ស្រី៦នាក់)។ក្នុងចំណោមជនសង្ស័យចំនួន៣១នាក់រួមមាន÷ជួញដូរ៨ករណីឃាត់មនុស្ស២៥នាក់(ស្រី៦នាក់,ប្រើប្រាស់២ករណីឃាត់មនុស្ស៦នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៦ខែតុលាឆ្នាំ២០២២រួមមាន÷មេតំហ្វេតាមីន(ម៉ាទឹកកក)ស្មើនឹង៥,៩៤ក្រាមនិង២៩កញ្ចប់តូចនិងមេតំហ្វេតាមីន(Wy)ស្មើនឹង០,៣៣ក្រាម។
លទ្ធផលខាងលើ៦អង្គភាពបានចូលរួមបង្ក្រាប÷
នគរបាល÷៤អង្គភាព
១/បាត់ដំបង÷អនុវត្តន៍ដីកា១ករណីចាប់១នាក់
២/រាជធានីភ្នំពេញ÷ជួញដូរ៣ករណីឃាត់១០នាក់បក្រើប្រាស់២ករណីឃាត់៦នាក់ស្រី៤នាក់ចាប់យកIce៣,១៧ក្រាម
៣/ស្វាយរៀង÷ជួញដូរ២ករណីឃាត់៤នាក់ស្រី២នាក់ចាប់យកIce២៩កញ្ចប់តូច
៤/ប៉ៃលិន÷ជួញដូរ១ករណីឃាត់៤នាក់ចាប់យកIce១,៣៣ក្រាមនិងWy០,៣៣ក្រាម
ដោយឡែកអង្គភាពកងរាជអាវុធហត្ថខេត្តចំនួន២អង្គភាព÷
១/កំពង់ចាម÷ជួញដូរ១ករណីឃាត់៤នាក់ចាប់យកIce០,១៧ក្រាម
២/ព្រះសីហនុ÷ជួញដូរ១ករណីឃាត់៣នាក់ចាប់យកIce១,២៧ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ