• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៨ ព្រឹក

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:គាំទ្រសមាគមកាបូប,ស្បែកជើងនិងអេឡិចត្រូនិកកម្ពុជា

ភ្នំពេញ÷លោកអិតសំហេងរដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ:គាំទ្រសមាគមស្បែកជើង,កាបូបនិងអេឡិចត្រូនិកកម្ពុជាចូលជាសមាជិកគណ:កម្មការរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ ប៉ុន្តែត្រូវចូលរួមវិភាគទានដើម្បីទ្រទ្រង់ដំណើរការនេះ។សមាគមកាបូប,ស្បែកជើងនិងអេឡិចត្រូនិកកម្ពុជាបានស្នើសុំលោករដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ដើម្បីចូលជាសមាជិករបស់គណ:កម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាILO_BFCដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួនស្របតាមចក្ខុវិស័យរបស់សមាគម។ក្នុងជំនួបការងាររវាង លោកបណ្ឌិត អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កាលពីព្រឹក ថ្ងៃទី៥តុលា ឆ្នាំ២០២២ កន្លងទៅ នៅទីស្តីការក្រសួងលោកCheng Chin Chun ប្រធានសមាគមកាបូប,ស្បែកជើងនិងអេឡិចត្រូនិកកម្ពុជា បានលើកឡើងថាសមាគមរបស់លោកបានចុះបញ្ជីការទទួលស្គាល់ដោយក្រសួងការងារកាលពីខែសីហាកន្លងទៅក្នុងគោលបំណង រួមចំណែកធ្វើឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវ:និងចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើនទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាព្រមទាំងចូលរួមគោរពច្បាប់លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។លោករដ្ឋមន្ត្រីបានអរគុណដល់សមាគមដែលបានធ្វើការវិនិយោគបង្កើតរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាផ្តល់ឱកាសការងារបានយ៉ាងច្រើនជូនដល់កម្មករនិយោជិតក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានការីកចម្រើនជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងសំណើភាគីសមាគមលោករដ្ឋមន្ត្រីលើកឡើងថា បើតាមគោលការណ៍ណែនាំរួមរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងក្រសួងពាណិជ្ជកម្មរាល់ប្រភេទរោងចក្រសហគ្រាសផលិតផលស្បែកជើងនិងកាបូបមានសិទ្ធិចូលក្នុងគម្រោងនេះបានតែត្រូវចូលរួមបង់វិភាគទានទ្រទ្រង់គម្រោងនិងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពីអធិការកិច្ចរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានិងក្រុមអធិការកិច្ចរបស់ក្រសួង។

ចំណែកអត្ថប្រយោជន៍ដែលសមាជិករបស់គម្រោងទទួលបានគឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រសហគ្រាសរបស់ខ្លួនពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាគឺរក្សាឲ្យបាននូវសន្តិភាពស្ថិរភាពនយោបាយដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ សន្តិភាពនិងការអភិវឌ្ឍជាបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូបបើគ្មានសន្តិភាពអស្ថិរភាពនយោបាយនោះអ្នកវិនិយោគគេក៏មិនហ៊ានចូលមកវិនិយោគនៅក្នុងប្រទេសដែលពោរពេញដោយសង្គ្រាមនោះដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ