• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៣ ព្រឹក

កម្ពុជា_អូស្ត្រាលីប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងទ្វេភាគីដើម្បីជំរុញវិស័យសេដ្ឋកិច្ច_ពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើន

ភ្នំពេញ÷ តាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី៦ខែតុលាឆ្នាំ២០២២បានឲ្យដឹងថា លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Michelle Chan លេខាធិការរងទទួលបន្ទុកអាស៊ីអាគ្នេយ៍និងដៃគូសកលនៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Will Nankervis ឯកអគ្គរាជទូត នៃស្ថានបេសកកម្មអូស្ត្រាលី ប្រចាំអាស៊ាននិងសហការី ដើម្បីពិភាក្សាការងារសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងតំបន់ពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគកាលពីរសៀលថ្ងៃទី៥ខែតុលានៅទីស្តីការក្រសួងពាណិជកម្ម។ជាកិច្ចចាប់ផ្តើមលោករដ្ឋលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលបានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ច(PEDs) របស់កម្ពុជានិងកិច្ចសហការដ៏ល្អក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC)រួមមានការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន_អូស្ត្រាលី_នូវែលសេឡង់(AAZNFTA Upgrade Negotiations)និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀងអាសិប(RCEP)ជាដើម។លោករដ្ឋលេខាធិការក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌភាពជាដៃគូមេគង្គ_អូស្ត្រាលីពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)នៃក្រសួងពាណិជ្ជកម្មគណ:កម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់(គ.ជ.ក.ប)និងគណ:កម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្ត្រាលី(ACCC)រួមមានភាពជាដៃគូក្នុងកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា_អូស្ត្រាលី (CACPP)ដែលទើបប្រកាសជាផ្លូវការកាលពីខែកញ្ញាកន្លងទៅ។ជាការឆ្លើយតបលោកស្រីបានថ្លែងអំណរគុណនូវការផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អរវាងក្រសួងពាណិជ្ជកម្មនិងភាគីអូស្ត្រាលីនាពេលកន្លងមកហើយលោកស្រីបានជំរុញឲ្យបន្តកិច្ចសហប្រតិបត្តិការនេះឲ្យមានការរីកចម្រើនបន្ថែមទៀតដែលក្នុងនោះលោកស្រីបានជំរុញឲ្យក្រសួងេពាណិជ្ជកម្មលើកគម្រោងស្នើសុំជំនួយបច្ចេកទេសក្រោមកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការកសាងសមត្ថភាពមន្ត្រីនិងការពង្រឹងស្ថាប័នដែលស្ថិតនៅក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពាណិជ្ជកម្មតំបន់ដែលមានទឹកប្រាក់សរុប៤៦លានដុល្លារអូស្ត្រាលី។ជាមួយគ្នានេះដែរលោករដ្ឋលេខាធិការបានជម្រាបជូនអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន_អូស្ត្រាលី_នូវែលសេឡង់ លើកទី២៧ និងកិច្ចប្រជុំរដ្ឋមន្ត្រី អាសិបលើកទី១ ដែលក្នុងនោះភាគីទាំង២ បានបន្តពិភាក្សាអំពីជំហានបន្ទាប់ក្នុងការសម្រេចបញ្ចប់ការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTAក្នុងឆ្នាំ២០២២ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបឲ្យបានពេញលេញ។ទន្ទឹមនឹងនេះលោកស្រីបានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTAដែលជាសមិទ្ធផលអាទិភាពមួយរបស់កម្ពុជាក៏ដូចជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន_អាស៊ាន_អូស្ត្រាលី_នូវែលសេឡង់ក្នុងឆ្នាំ២០២២។

ជាកិច្ចបញ្ចប់ភាគីទាំង២បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តលើកកម្ពស់់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលីដើម្បីជំរុញវិស័យសេដ្ឋកិច្ច_ពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ