• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣២ ល្ងាច

ខេត្តកណ្តាល នឹងប្រារព្ធពិធីប្រណាំងទូក នៅថ្ងៃទី២២-២៣តុលា ២០២២ ខាងមុខ

ខេត្តកណ្តាល និងប្រារព្ធពិធី ប្រណាំងទូក នៅថ្ងៃទី២២-២៣តុលា២០២២ ខាងមុខនេះ ដើម្បីស្វែងយល់ ពិធីនេះ ផេក ហ្វេសប៊ុក ព័ត៌មាន ខេត្តកណ្តាល និងបង្ហាញពី ប្រវត្តិសង្ខេបខ្លះៗដូចតទៅ៖
ពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធ តាំងពីសម័យបុរាណ ក្នុងរជ្ជកាល ព្រះបាទជយ័វរ្មន័ទី៧ ដើម្បីរំលឹកដល់ គំរូវិរ:ភាព ដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹកខ្មែរដែលបានរំដោះ ទឹកដីរួចផុត ពីការជិះជាន់របស់ខ្មាំងសត្រូវ។តាមចម្លាក់ នៅតាមជញ្ជាំងប្រាសាទ បាយន័ គេសង្កេតឃើញ មានចម្លាក់ទាក់ទងទៅនិង ជីវភាពរស់នៅ របស់ប្រជាជនយើង ទំនៀមទំលាប់ប្រពៃណីសាសនាសិល្បៈកីឡា ជាពិសេសការធើ្វសឹកសង្គ្រាម ជាមួយពួកអមិត្ត ដោយទទួលបាន ជ័យជំនះធំធេង តាមរយៈការធ្វើសឹកសង្រ្គាម របស់កងទ័ពជើងទឹក។
ចម្លាក់នៃកងទ័ពជើងទឹកនេះ ត្រូវបានកុលបុត្រខ្មែរ ជំនាន់ក្រោយ ចងចាំពីគុណបំណាច់ របស់បុព្វបុរសខ្លួន ដែលបានរំដោះទឹកដី ពីខ្មាំងសត្រូវ។ការប្រារព្វពីធីបុណ្យនេះ ក៏បានរំលឹកផងដែរ ពីការដឹងគុណ ចំពោះព្រះគង្គា ដែលបានផ្តល់ ដីល្បប់នាំមក នូវជីវជាតិ សំរាប់វិស័យកសិកម្ម ការបង្កបង្កើនផល សំបូររុងរឿង គ្រប់រដូវកាល៕

ប្រភព៖ ព័ត៌មានខេត្តកណ្ដាល

អត្ថបទពេញនិយម

ពត៍មានថ្មីៗ