• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០១ ព្រឹក

លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះពិនិត្យ ស្ថានភាពលំនៅដ្ឋានប្រជាពលរដ្ឋដែលទទួលរងការជន់លិច ដោយសារភ្លៀង

វេលាម៉ោង១១:០៩នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះពិនិត្យ ស្ថានភាពលំនៅដ្ឋានប្រជាពលរដ្ឋដែលទទួលរងការជន់លិច ដោយសារភ្លៀង ស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងពេលនោះផងដែរលោកអភិបាល ក៏បាន បញ្ជារអោយមន្ត្រីក្រោមឱវាទ រៀបចំដាក់ម៉ាសុីនប៉ូមទឹក ដើម្បីប៉ូមទឹកចេញពីតំបន់ជន់លិចផងដែរ។

មួយវិញទៀត លោកអភិបាលក៏បានដាក់ចេញនូវគម្រោងសាងសង់ប្រព័ន្ធលូ១ខ្សែប្រវែង៦០០ ម៉ែត្រមុខកាត់៦តឹកជូនប្រជាពលរដ្ឋដើម្បីជួយការពារតំបន់ហ្នឹង កុំអោយទទួលរងការជន់លិចទៀត ៕

ប្រភព៖ សាលាសង្កាត់ព្រែកប្រា

អត្ថបទពេញនិយម

ពត៍មានថ្មីៗ