• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០១ ព្រឹក

រដ្ឋបាលខេត្តកំពង់ស្ពឺនឹងត្រៀមរៀបចំព្រឹត្តិការពិធីបុណ្យអ៊ំទូក អកអំបុក សំពះព្រះខែ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមដងស្ទឹងព្រែកត្នោត

(កំពង់ស្ពឺ) ៖ រដ្ឋបាលខេត្តកំពងស្ពឺត្រៀមរៀបចំរួចជាស្រេចក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខរដ្ឋបាលខេត្តបើកកិច្ចប្រជុំត្រៀមរៀបចំនូវព្រឹត្តិការណ៍បុណ្យអ៊ុំទូកដែលជាប្រពៃណីទំនៀមទម្លាប់ នៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខនេះ ក្រោមការដឹកនាំឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២។មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ កងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងអភិបាលក្រុង/ស្រុកទាំងប្រាំបី សរុបប្រមាណជា៧០នាក់។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកនេះ
មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខនេះតាមដងស្ទឹងព្រែកត្នោត។
តាមមន្ទីរអង្គភាពជុំវិញខេត្ត នឹងរៀបចំតែងលម្អ ភ្លើងពណ៌ ភ្លើងបំភ្លឺ តាមដងផ្លូវ សំអាតដងស្ទឹងព្រែកត្នោត នឹងរៀបចំនូវព្រឹត្តិការណ៍មួយបន្ថែមទៀត ដើម្បីបង្កើនការសប្បាយរីករាយជូនប្រជាពលរដ្ឋ និង ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ឱ្យមកលេងកាន់តែច្រើន នៅក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ខេត្តកំពង់ស្ពឺ មានរយៈពេល ០២ថ្ងៃ ហើយក៏មានការរៀបចំ ប្រគុំតន្រ្តីខ្នាតធំ បាញ់កាំជ្រួច និងមានតាំងពិពណ៌សមិត្តផលនានា ក្នុងខេត្តកំពង់ស្ពឺ ដើម្បីឲ្យក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្តពីគ្រប់ទិសទីជាច្រើនដូចនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលកន្លងមកផងដែរ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ