• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៦ ព្រឹក

រកឃើញយានយន្តល្មើសចំនួន២០៧គ្រឿងត្រូវបានផាកពិន័យ

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃពុពទី៥ខែតុលាឆ្នាំ២០២២បានឲ្យដឹងថាតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្តីពីរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៤បានឲ្យដឹងថាចំនួនគោលដៅសរុប១៤៩គោលដៅមានយានយន្តចូលគោលដៅចំនួន១,៤៣៦គ្រឿងម៉ូតូ១,១២០គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២០៧គ្រឿងមានម៉ូតូចំនួន១៦៨គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស។របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

ជាមួយគ្នានោះនាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯងខណ:គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៤ខែតុលាឆ្នាំ២០២២បណ្តាលឲ្យមនុស្សរបួសធ្ងន់១នាក់។យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៤ខែតុលាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួសធ្ងន់ចំនួន១នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១លើក៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ