• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៦ ព្រឹក

គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ត្រូវបានកម្លាំងមានសមត្ថកិច្ច កម្លាំងCMAC និងកម្លាំងអ្នកភូមិ ជួយគ្នាទាញយក នៅខេត្តក្រចេះ

ថ្មីៗនេះ នៅខេត្តក្រចេះ កម្លាំងមានសមត្ថកិច្ច កម្លាំងCMAC និងកម្លាំងអ្នកភូមិ បានមូរដៃអាវ លាត់ជើងខោ ដើម្បីជួយគ្នាទាញយកគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ដែលមានទម្ងន់ប្រមាណ២៣០គីឡូក្រាម ស្ថិតនៅបាតអូរ ជម្រៅប្រមាណ៦ម៉ែត្រ ដែលបង្កការលំបាកខ្លាំង និងមិនអាចយកគ្រឿងយន្តចូលជួយបាន។ គ្រាប់នេះត្រូវបានដោះបន្សាបរួចរាល់ដោយអ្នកឯកទេសដោះបន្សាបគ្រាប់CMAC ប្រកបដោយសុវត្ថិភាពមុននឹងត្រូវបានអូសចេញពីបាតអូរ។

រូបភាព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC

អត្ថបទពេញនិយម

ពត៍មានថ្មីៗ