• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០៣ ព្រឹក

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី នៃប្រទេសគុយបា

នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំ២០២២-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា។
ក្នុងឱកាសនោះ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំកាយ វប្បធម៌ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិ កីឡា អប់រំ កាយ និងកម្សាន្ដនៃសាធារណរដ្ឋគុយបា។

គួររម្លឹកផងដែរថា សាធារណៈរដ្ឋគុយបា គឺជាប្រទេសដែលបានជួយកម្ពុជាលើវិស័យជាច្រើននាពេលកន្លងមក ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស សុខាភិបាល អប់រំវប្បធម៌ ក្នុងពេលដែលកម្ពុជាជួបការលំបាក។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ