• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៤ ព្រឹក

កម្ពស់ទឹកស្ទឹងសែនហក់ឡើងខ្លាំង អាជ្ញាធរកំពង់ធំប្រកាសលើកពេលរៀបចំបុណ្យអុំទូក

រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី ៤ ខែតុលានេះ បានប្រកាសលើកពេលក្នុងការរៀបចំពិធីបុណ្យអុំទូកដែលគ្រោងធ្វើនៅថ្ងៃទី ៩-ខែតុលានេះទៅពេលក្រោយ ដោយសារស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកឆ្លងកាត់ក្រោមស្ពានបាន។

នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២ ស្ថានីយស្ទឹងសែនទឹកមានកម្ពស់ ១៣,៩៥ម ដែលលើសកម្រិតឲ្យមានការប្រុងប្រយ័ត្ន (កំពស់ប្រុងប្រយ័ត្នបឋម ១៣,៥០ម ) ស្ថានភាពបែបនេះបានធ្វើឲ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និងនៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅត្រង់ម្តុំផ្សារចាស់។

ចំណែកឯខាងត្បូងស្ទឹងទឹកមិនទាន់មានការជន់លិចផ្លូវនៅឡើយទេដូចជា៖ តាមផ្លូវ សាលាខេត្ត ផ្សារថ្មី មន្ទីរពេទ្យ វិមានឯករាជ្យ និងមន្ទីរអង្គភាពនានា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ