• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៩ ព្រឹក

ចាប់ពីថ្ងៃទី៥_១១ខែតុលាអាចមាននឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷តាមការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៤ខែតុលាឆ្នាំ២០២២ពីសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី៥_១១ខែតុលាឆ្នាំ២០២២)ប្រព័ន្ធសម្ពាធទាប(ITCZ)បន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ទន្ទឹមនឹងនោះការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន(ភាគខាងជើង)និងសម្ពាធទាបដែលរុញពីក្រោមក៏មានឥទ្ធិពលលើកម្ពុជាផងដែរ។ស្ថានភាពបែបនេះនឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេសដោយក្នុងនោះ÷

១_តំបន់ទំនាបកណ្តាល÷

_សីតុណ្ហភាពអប្បបរមាមានពី២២_២៤°C

_សីតុណ្ហភាពអតិបរមាមានពី៣១_៣៣°C

_អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យនិងភាគខាងជើងជាប់ប្រទេសវៀតណាមភ្លៀងអាចធ្លាក់ដោយអន្លើ។

២_តំបន់ខ្ពង់រាប÷

_សីតុណ្ហភាពអប្បបរមាមានពី២១_២៣°C

_សីតុណ្ហភាពអតិបរមាមានពី៣០_៣២°C

_អាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើនលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់

៣_តំបន់មាត់សមុទ្រ÷

_សីតុណ្ហភាពអប្បបរមាមានពី២២_២៤°C

_សីតុណ្ហភាពអតិបរមាមានពី២៩_៣១°C

_អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់

យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមអាជ្ញាធរផែនដីនិងសាធារណជនជ្រាបជាព័ត៌មាននិងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ