• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៣ ព្រឹក

មន្ត្រីក.ប.ប.ធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវកម្មម្ហូបអាហារដាក់លក់ទំនិញមិនមាន អនុលោមភាពតាកែវ

កំពង់ធំ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ"ក.ប.ប"បានឲ្យដឹងនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២នេះថា÷ទំនិញវេចខ្ចប់ស្រេចទំនិញឧបភោគបរិភោគនិងភេសជ្ជ:ជាច្រើនមុខត្រូវបានមន្ត្រីជំនាញក.ប.ប.ធ្វើការត្រួតពិនិត្យនិងធ្វើតេស្តបឋមស្វែងរកសាធាតុគីមីហាមឃាត់នានាដែលនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋស្ថិតក្នុងទីផ្សារសំខាន់ៗនៃខេត្តខាងលើនេះ។ប្រភពដដែលបន្តថាយោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែងកាលពីថ្ងៃទី៣ខែតុលានេះមន្ត្រីជំនាញពុំបានរកឃើញទំនិញមានសារធាតុគីមីដាក់តាំងលក់នោះទេយ៉ាងណាមិញបានរកឃើញទំនិញចម្រុះមិនមានអនុលោមភាពសរុបចំនួន២១គីឡូក្រាម។

ជាមួយគ្នានោះទំនិញទាំងអស់នេះត្រូវបានមន្ត្រីជំនាញដកហូតនិងផាកពិន័យអន្តរការណ៍ចំពោះអាជីវករដែលតាំងលក់ទំនិញមិនមានអនុលោមភាពស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។គួររម្លឹកដែរថាកាលពីពេលថ្មីៗនេះមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានក.ប.ប.បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបផលិតផលរំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនបារីMEVIUSនៅក្នុងភូមិសាស្ត្រខេត្តតាកែវជាក់ស្តែងរកឃើញនិងដកហូតនូវបារីម៉ាកMEVISចំនួន២កេសធំស្មើនឹង៩៥៥កញ្ចប់ដែលបានដាក់តាំងលក់នៅក្នុងផ្សារតាកែវនិងនៅតាមផ្ទះលក់ទំនិញ។

ក្រោយពីមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានក.ប.ប.បានដករួចហើយក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំងដែលបានដាក់តាំងលក់ផលិតផលបារីនេះក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ