• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៥ ល្ងាច

ខេត្តកំពត មានខ្យល់កន្ត្រាក់ និងមានភ្លៀងធ្លាក់បានបង្កឲ្យមានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកទឹកឈូ ក្នុងឃុំត្រពាំងព្រីង និងឃុំកណ្តោល

(ខេត្តកំពត) ( សូមបញ្ជាក់ជូនថា ៖ ជាទិន្នន័យបឋម ) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ វេលាពីម៉ោង៤:០០នាទី ដល់ម៉ោង ៥:៣០នាទីល្ងាច មានខ្យល់កន្ត្រាក់ និងមានភ្លៀងធ្លាក់បានបង្កឲ្យមានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកទឹកឈូ ក្នុងឃុំត្រពាំងព្រីង និងឃុំកណ្តោល ៖

១- ឃុំត្រពាំងព្រីង មានភូមិចំនួន ០៤គឺភូមិត្រពាំងព្រីងខាងជើង , ត្រពាំងព្រីងខាងត្បូង , បុសត្របែក និងភូមិអង្គ រលំទាំងស្រុង ០៤ខ្នង និងប៉ើងដំបូល ១៦០ខ្នង និងវត្ត ០១កន្លែង = ១៦៤ខ្នង និងវត្ត ០១ ។

២- ឃុំកណ្តោល ចំនួន ០១ភូមិ គឺភូមិមានរិទ្ធ រលំទាំងស្រុង ០១ខ្នង និងប៉ើងដំបូល ០៣ខ្នង = ០៤ខ្នង

   សរុបទាំង ០២ឃុំ និង០៥ភូមិ រលំទាំងស្រុង ០៥ខ្នង និងប៉ើងដំបូល ១៦៣ខ្នង ប៉ះពាល់សរុប ១៦៨ខ្នង និងវត្ត ០១កន្លែង ។ ( សូមបញ្ជាក់ជូនថា ៖ ជាទិន្នន័យបឋម ) ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ