• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៥ ព្រឹក

ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាប្រាសាទអង្គរវត្ត កើនឡើង ២០ដង ក្នុងរយៈពេល៩ខែដំបូង

សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១៣៤,១៥២ នាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២ កើនឡើង ២,០៧៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។សេចក្តីថ្លែងការណ៍របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថា ឧទ្យានបុរាណរកចំណូលបាន ៥.៣៦ លានដុល្លារពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំនេះ កើនឡើង ២.០១២ បើធៀបនឹងឆ្នាំមុន។

ឧទ្យានបុរាណអង្គរស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប គ្របដណ្តប់លើផ្ទៃដីទំហំ ៤០១ គីឡូម៉ែត្រការ៉េ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

បើយោងតាមគ្រឹះស្ថានអង្គរតម្លៃចូលទស្សនាឧទ្យានអង្គរក្នុងមួយថ្ងៃគឺ ៣៧ដុល្លារការចូលទស្សនាបីថ្ងៃមានតម្លៃ ៦២ ដុល្លារនិងការចូលទស្សនារយៈពេលមួយសប្តាហ៍មានតម្លៃ៧២ ដុល្លារ។រដ្ឋាភិបាលបានប្រកាសកាលពីខែមុនថា ជនបរទេសដែលបានរស់នៅកម្ពុជាលើសពី២ឆ្នាំ អាចដាក់ពាក្យសុំចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ្តិ៍ដោយឥតគិតថ្លៃក្នុងរយៈមួយឆ្នាំ។

គ្រឹះស្ថានអង្គរបានបន្តទៀតថា ក្នុងអំឡុងពេលមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ឧទ្យានអង្គរបានទទួលភ្ញៀវអន្តរជាតិរហូតដល់ ២,២ លាននាក់ក្នុងឆ្នាំ ២០១៩ ដោយរកចំណូលបាន ៩៩ លានដុល្លារពីការលក់សំបុត្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ