• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៦ ព្រឹក

តម្លៃប្រេងឥន្ធន:នៅកម្ពុជាបន្តចុះថ្លៃដោយសាំងធម្មតាតម្លៃ៤,២៥០រៀលនិងម៉ស៊ូតឡើង៤,៧០០រៀលក្នុង១លីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃចន្ទទី៣ខែតុលាឆ្នាំ២០២២បានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានាក្នុងប្រទេសកម្ពុជាគិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ខែតុលាឆ្នាំ២០២២ត្រូវលក់សាំងធម្មតាតម្លៃ៤,២៥០រៀលនិងម៉ាស៊ូតត្រូវលក់៤,៧០០រៀលក្នុង១លីត្រ។ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធន:លើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធន:ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ខែតុលាឆ្នាំ២០២២នឹងត្រូវលក់៤,៥១៧រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង៥.៩៦៧រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។

សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជននិងដយមនការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធន:នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន៤សេនដុល្លារដដែលនៅក្នុង១លីត្រផងដែរ។

ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយ:ពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ៤,២៥០រៀលដដែលក្នុង១លីត្រនិងប្រេងម៉ាស៊ូតឡើងថ្លៃ៤.៧០០រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ