• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០១ ល្ងាច

ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជាមានកំណើន៤,៨%

ភ្នំពេញ÷ធនាគារពិភពលោក(World Bank)ព្យាករជាថ្មីម្តងទៀតដោយបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាពី៤,៥%ទៅ៤,៨%នៅក្នុងឆ្នាំ២០២២និងបានព្យាករថាឆ្នាំ២០២៣មានកំណើន៥,២%ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានឯកភាពថាការព្យាករនេះមានភាពត្រឹមត្រូវ។លោកហុងវណ្ណ:បានឯកភាពចំពោះការព្យាកររបស់ធនាគារពិភពលោកនេះ។លោកយល់ស្របនឹងការព្យាករនេះដោយសារពិនិត្យលើលទ្ធភាពកម្រិតនៃការនាំចេញរបស់កម្ពុជាមានកំណើនខ្ពស់ជាពិសេសការនាំចេញទៅសហរដ្ឋអាមេរិកនិងទៅអ៉ឺរ៉ុបដូចជាសម្លៀកបំពាក់សម្ភារ:ធ្វើដំណើរនិងកង់ជាដើមមានសន្ទុះកើនឡើងច្រើនរហូតដល់ជាង២០%។ដោយឡែកវិស័យសារពើពន្ធក៏ប្រមូលចំណូលបានលើសផែនការកំណត់នៅឆ្នាំ២០២២នេះ។

ចំណែកដំណើរការអាជីវកម្មនិងសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋមានស្ថានភាពល្អប្រសើរច្រើន។ជាក់ស្តែងដូចជាកំណើនក្នុងវិស័យទេសចរណ៍មានពលរដ្ឋធ្វើដំណើរកម្សាន្តច្រើនរួមទាំងការហូរចូលនូវវត្តមានទេសចរអន្តរជាតិដែលបង្ហាញពីចរន្តសេដ្ឋកិច្ចតាមរយ:ការចាយវាយរបស់ភ្ញៀវទេសចរ។អ្នកសេដ្ឋកិច្ចឯកភាពការព្យាករសេដ្ឋកិច្ចកម្ពុជា៤,៨%ឆ្នាំនេះរបស់ធនាគារពិភពលោក(World Bank)បានព្យាករជាថ្មីម្តងទៀតដោយបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាពី៤,៥%ទៅ៤,៨%នៅក្នុងឆ្នាំ២០២២និងបានព្យាករថាឆ្នាំ២០២៣មានកំណើន៥,២%។ជាមួយគ្នានេះដែរលោកបណ្ឌិតក៏បានមើលឃើញចំពោះវិស័យសំណង់បច្ចុប្បន្នក៏មានការរីកដុះដាលគួរកត់សម្គាល់ដោយមានការសាងសង់ជាបន្តបន្ទាប់។

ទន្ទឹមនេះវិស័យអចលនទ្រព្យក៏មានចរន្តទិញលក់ដោយរក្សាបានលំនឹងសេដ្ឋកិច្ចសង្គម។វិស័យសំណង់មិនថានៅរាជធានីភ្នំពេញទេនៅតាមបណ្តាខេត្តក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។អ្វីដែលជាការកត់សម្គាល់ថ្មីទៀតនោះគឺវិស័យឧស្សាហកម្មកំពុងតែរួមចំណែកយ៉ាងសំខាន់ក្នុងរយ:ពេលចុងក្រោយនេះ។លោកបណ្ឌិតបានលើកឡើងថាវិស័យឧស្សាហកម្មនៅកម្ពុជាក៏ដំណើរការល្អដោយមានការផលិតសម្ភារ:ប្រើប្រាស់ផ្សេងៗនិងវិស័យSMEបានរួមចំណែកសំខាន់ផលិតនំចំណីជាដើម។ចំណែកឧស្សាហកម្មរ៉ែមាសជាប្រភពនៃចំណូលសួយសាពិសេសដែលអាចរកប្រាក់ចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចជាតិផងដែរ។យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនាថ្ងៃទី២៧ខែកញ្ញាបានព្យាករជាថ្មីម្តងទៀតថាឆ្នាំ២០២២កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់៤,៨%និងឆ្នាំ២០២៣មានកំណើន៥,២%។

កាលពីខែមិថុនាឆ្នាំ២០២២កន្លងទៅធនាគារពិភពលោកបានព្យាករសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះមានកំណើនត្រឹម៤,៥%ប៉ុន្តែនៅពេលនេះបានដំឡើងអត្រាកំណើននេះរហូតដល់៤,៨%។ ដោយឡែកនាពេលថ្មីៗនេះធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ក៏បានចេញការព្យាករនូវកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២២មានកំណើន៥,៣%ប៉ុន្តែបានបន្ទាបការព្យាករអត្រាកំណើននៅឆ្នាំ២០២៣ពី៦,៥%មកនៅត្រឹម៦,២%ដោយសារការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។

ចំពោះរាជរដ្ឋាភិបាលកម្ពុជាវិញសម្រាប់ឆ្នាំ២០២២ត្រូវបានព្យាករថាកំណើនសេដ្ឋកិច្ចនឹងអាចសម្រេចបានក្នុងរង្វង់៥,៤%ដោយផ្អែកលើកំណើននៃតម្រូវការក្រៅប្រទេសនិងការកើនឡើងវិញនៃការវិនិយោគទាំងក្នុងប្រទេសនិងក្រៅប្រទេស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ